សង្គម

ដំណឹងល្អ! សាលារៀនអាចនឹងបើកឡើងវិញនៅខែកញ្ញា ឬក៏ខែតុលាការខាងមុខ

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានបញ្ជាក់ថា ក្រសួងអប់រំ គ្រោងបើកសាលារៀនឡើងវិញ ចាប់ពី​អនុវិទ្យាល័យឡើង សម្រាប់បវេសនកាល ២០២១ -២០២២ នៅខែកញ្ញា ឬខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ក្រោយ​ពីកុមារដែលមានអាយុពី១២ ដល់ក្រោម១៨ឆ្នាំ ទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ១៩គ្រប់គ្នា។

យោងតាមតួលេខផ្លូវការរបស់អនុគណៈកម្មការ តាមដាន និងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ច​ចាក់វ៉ាក់សាំងកូវីដ១៩​ក្របខណ្ឌទូទាំងប្រទេស បានបង្ហាញថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ មាន ចំនួន ៧៤,៨៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ ឆ្នាំ ទៅក្រោម១៨ឆ្នាំ មាន ៦,៣១% ធៀបជា មួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១នាក់៕