សង្គម

យប់មិញ អាជ្ញាធររាជធានីភ្នំពេញ​ឃាត់រថយន្ត​ ៨៨គ្រឿង និងម៉ូតូ២១៦គ្រឿង ល្មើសនឹងបម្រាបគោចរ

រថយន្ត​ចំនួន៨៨គ្រឿង និង​ម៉ូតូ​ចំនួន ២១៦គ្រឿង ត្រូវ​បានកម្លាំង​សមត្ថកិច្ច​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ធ្វើ​ការ​ឃាត់ទុក ដោយ​សារ​តែ​បានល្មើស​នឹង​បំរាម​គោចរ ពីម៉ោង៩យប់ ដល់ម៉ោង​៣ភ្លឺ។

យោង​តាម​ច្បាប់ ​ អ្នកដែលល្មើសបម្រាមគោចរ ចំពោះ​ម៉ូតូ​នឹងត្រូវផាកពិន័យ ចំនួន ២០ ម៉ឺនរៀល ​ចំណែក រថយន្ត ១ លានរៀល។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចអនុវត្ត បម្រាមគោចរ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ ភ្លឺ នៅរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១៕