សង្គម

ថ្ងៃនេះ ករណីឆ្លងថ្មីធ្លាក់មកត្រឹម ៥៦០នាក់ ចំណែកករណីស្លាប់ ២២នាក់

តាមប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកនេះ បានបញ្ជាក់ពីករណីឆ្លងកូវីដ១៩ថ្មី ចំនួន ៥៦០នាក់ ខណៈ​ករណីជា​សះស្បើយ​មាន​ចំនួន ៧៦៣នាក់។

ចំណែកអ្នកស្លាប់ដោយសារកូវីដ១៩វិញ នៅថ្ងៃនេះ មាន​ចំនួន ២២នាក់ ដែលធ្វើ​ឲ្យ​ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុប កើនដល់ ១៤៤២នាក់។