សង្គម

ថ្ងៃដំបូង មាន កុមារ និង​យុវវ័យជិត៤ម៉ឺននាក់ មក​ទទួលវ៉ាក់សាំងកូវីដ១៩

យោង​តាម​របាយការណ៍​រប​ស់​អនុគណៈកម្មការ​តាមដាន និង​វាយតម្លៃ នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង កូ​វីដ​១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​ បាន​ឲ្យដឹងថា នៅ​ថ្ងៃទី១ សីហា ម្សិលមិញ ដែលជា​ថ្ងៃដំបូង នៃយុទ្ធនាការ​ចាក់វ៉ាក

សាំងកូវីដ១៩ ចំពោះ​កុមារ​ និង​យុវវ័យ ដែលមាន​អាយុ​ចាប់ពី ១២ ដល់​ក្រោម ១៨ឆ្នាំ មានកុមារ និង​យុវវ័យ​ចំនួន ៣៦៨៣០​នាក់ បានមកទទួលវ៉ាក់សាំងកូវីដ១៩ ដែលស្មើនឹង១,៨៧% នៃ​ចំនួន​កុមារ និង​យុវវ័យ ដែល​ត្រូវ​ចាក់​វ៉ាក់សាំង ទូទាំងប្រទេស ១ ៩៦៦ ៩៣១​នាក់​។

សូមបញ្ជាក់ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​កុមារ និង​យុវវ័យ អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​អាយុ​ក្រោម ១៨​ឆ្នាំ ចាប់​ផ្តើមដំបូង នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង​។​