យោងតាមសេចក្តីជូនដំណឹងបន្ទាន់របស់ក្រសួងសុខាភិបាលកាលពីវេលាម៉ោងប្រមាណជិត១១យប់មិញ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែកក្កដា និងថ្ងៃទី១ ខែសីហា គេបានរកឃើញករណីវីរុសកូវីដ១៩ បំប្លែងថ្មីសរុបចំនួន ១០៩ករណី ក្នុងនោះនៅរាជធានីភ្នំពេញមានចំនួន ៥ករណី កំពង់ចាម ២ករណី ត្បូងឃ្មុំ ២ករណី និងព្រៃវែង ២ករណី។
ករណីរកឃើញនៅរាជធានីភ្នំពេញ ១ករណីគឺជាពលករមកពីថៃ, ៤ករណី ជាអ្នកជំងឺមកមន្ទីរពេទ្យកាល់ម៉ែតខាងរោគស្រ្តី, បុគ្គលិកអនាម័យម្នាក់ និងអ្នកជំងឺផ្នែកសង្រ្គោះបន្ទាន់ម្នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងអ្នកដំណើរបរទេសពីប្រទេសម៉ាឡេស៊ី ១នាក់។
ដោយឡែកនៅខេត្តកំពង់ចាម ជាអ្នកភូមិស្គន់ ស្រុកជើងព្រៃ និងពលករមកពីថៃ១នាក់, ខេត្តត្បូងឃ្មុំ ២នាក់ជាពលករមកពីថៃ និងព្រៃវែងចំនួន ២នាក់ ក៏ជាពលករមកពីថៃ។
សូមអានសេចក្តីជូនដំណឹង៖