សង្គម

មកដឹងរោគសញ្ញាអាការៈខ្លះៗ របស់មេរោគកូវីដ-១៩បំប្លែងថ្មីទាំងបី កំពុងផ្ទុះឆ្លងខ្លាំងនៅថៃ ដែលកម្ពុជាព្រួយបារម្ភ!

មេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី៣ប្រភេទ មានដូចជាប្រភេទ (Alpha) មកពីអង់គ្លេស ប្រភេទ (Delta) មកពីឥណ្ឌា និងប្រភេទ(Beta) មកពីតំបន់អាហ្វ្រិកខាងត្បូង ដែលជាបុត្រសម្ព័ន្ធរួមផ្ទៃមាតាតែមួយនៃមេរោគ(កូរ៉ូណា) កំពុងបង្កការភ័យខ្លាចដល់មនុស្សពេញផែនដី ពិសេសប្រទេសថៃ ដែលពេលនេះ កំពុងទទួលរងការវាយប្រហារយ៉ាងខ្លាំង ពីការចម្លងជាចង្កោមក្នុងសហគមន៍របស់ខ្លួនយ៉ាងគំហុគ ធ្វើឲ្យប្រទេសជាប់ព្រំដែនរបស់ប្រទេសមួយនេះសម្តែងការព្រួយបារម្ភ ខណៈកម្ពុជាបានសម្រេចបិទខ្ទប់ព្រំដែនខេត្តចំនួន៨ ដើម្បីទប់ស្កាត់ការឆ្លងរាល ដាលកាន់តែខ្លាំងនៃមេរោគបំប្លែងថ្មី ទាំងបី ពីប្រទេសថៃផងដែរ។

តើរោគសញ្ញានៃប្រភេទជំងឺបំប្លែងខ្លួនថ្មីទាំងបី ប្រភេទនេះ មានអាការៈយ៉ាងដូចម្តេច?

ទី១. មេរោគកូវីដ-១៩ បំប្លែងថ្មី Alpha មកពីអង់គ្លេស ត្រូវបានក្រុមអ្នកស្រាវជ្រាវអះអាងថា វាអាចឆ្លងរាតត្បាតលឿនរហ័សដល់ទៅ១.៧ដងបើប្រៀបធៀបទៅនឹងមេរោគកូវីដ-១៩ ពូជដើម។

ក/ អាការៈនៃមេរោគកូវីដ-១៩ Alpha

១- គ្រុនក្តៅមានកម្តៅតំាងពី៣៧,៥អង្សាសេឡើងទៅ

២- ឈឺ-ក

៣- ដកដង្ហើមខ្លី ញាប់ៗ

៤- ឈឺតាមរាងកាយនឹងឈឺក្បាល

៥- លែងសូវដឹងរសជាតិអាហារ ឬ ច្រមុះចាប់ផ្តើមមិនសូវដឹងក្លិន

ទី២.មេរោគកូវីដ-១៩ បំប្លែងថ្មី Delta មកពីឥណ្ឌា ត្រូវបានរកឃើញដំបូង នៅកន្លែងស្នាក់នៅ របស់កម្មករតំបន់ឡាក់សុី ហើយឆ្លងខ្លំាងបំផុតនៅរាជធានីបាងកក(ក្រុងថេប) ប្រទេសថៃ។ វមេរោគបំប្លែងថ្មីនេះត្រូវបានក្រុមអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តអះអាងថា មានល្បឿនចម្លងលឿនជាងពូជដើមដល់ទៅ១៥ដងឯណោះ។

ក/ អាការៈនៃមេរោគកូវីដ-១៩ Delta

១- ឈឺក្បាល

២- ឈឺ-ក

៣- មានសំបោរ (អាការៈដូចជំងឺផ្តាសាយ)

៤- មិនសូវជួបរឿងការបាត់បង់រសជាតិអាហារ

៥- អាការៈស្រដៀងគ្នាទៅនឹងជំងឺផ្តាសាយធម្មតា

៦- កម្តៅលើសពី៣៧អង្សាសេឡើងទៅ

ទី៣. មេរោគកូវីដ-១៩ បំប្លែងថ្មី Beta មកពីអាហ្វ្រិកខាងត្បូង បានចាប់ផ្តើមឆ្លងនៅភាគខាង ត្បូងប្រទេសថៃ ស្រុកតាកបៃ ខេត្តណារ៉ាធិវ៉ាត ពីប្រជាជនខុសច្បាប់ដែលលួចចូលប្រទេសថៃ ហើយចាប់បាន។ ហើយអ្វីដែលគួរឲ្យបារម្ភបំផុតនោះ គឺមេរោគបំប្លែងខ្លួនថ្មី Beta នេះ ឆ្លងលឿនជាងមេរោគកូវីដ-១៩ Delta និង Alpha ទៅទៀត ខណៈសមត្ថភាពរបស់កូវីដ-១៩ Beta អាចធ្វើឲ្យអ្នកឆ្លង ឆាប់ធ្លាក់ខ្លួនឈឺធ្ងន់ និងស្លា.ប់លឿនជាងមេរោគកូវីដ-១៩ ពូជដើមច្រើនដងឯណោះ។

ក/ អាការៈនៃមេរោគកូវីដ-១៩ Beta

១- ឈឺក

២- រាគរូស

៣- ឈឺក្បាល

៤- ភ្នែកឡើងក្រហម

៥- អណ្តាតចាប់ផ្តើមលែងដឹងរសជាតិ ច្រមុះហិតមិនសូវដឹងក្លិន

៦- មានឡើងកន្ទួលបរិវេណស្បែក ឬម្រាមដៃម្រាមជើងប្រែពណ៍ខុសប្រក្រតី

សូមបញ្ជាក់ថា មេរោគកូវីដ-១៩ បំប្លែងថ្មី ទាំងបីប្រភេទនេះ មានសមត្ថភាពនៃការចម្លងខុសៗគ្នា ជាពិសេសអាការៈរបស់អ្នកជំងឺ ក៏មានសភាពផ្សេងៗពីគ្នានៅចំណុចមួយចំនួនផងដែរ៕