ស្ថានទូតអង់គ្លេសប្រចាំកម្ពុជាឱ្យដឹងថា នៅក្នុងកិច្ចប្រជុំ G7 ចក្រភពអង់គ្លេសបានប្រកាសបរិច្ចាគវ៉ាក់សាំង COVID19 ចំនួន ១០០ លាន ។ ចំនួនដូសដំបូងសម្រាប់ការបរិច្ចាគនេះគឺបានរៀបចំរួចរាល់ហើយ។
ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលបានទទួលវ៉ាក់សាំង AstraZeneca ចំនួន ៤១៥,០០០ដូស ក្នុងសប្តាហ៍នេះតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី។