សង្គម

អគ្គិភ័យយប់មិញ ឆេះទូរអេធីអឹម និងហាងមួយ​​នៅខណ្ឌទួលគោក

កាលពីវេលាម៉ោងប្រមាណ​១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៨ ខែកក្ដដា ឆ្នាំ២០២១នេះ​ មានករណីអគ្គីភ័យ​មួយ​កើតបានកើត​ឡើងនៅចំណុច​ផ្ទះលេខ៤៨​ ផ្លូវ​២៨៩​ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយ​បណ្តាល​ឲ្យឆេះហាង និង​ទូរ ATM មួយ​ខ្ទេច ។

បើតាម​របាយការណ៍របស់សមត្ថកិច្ច ករណីអគ្គិភ័យនេះ គឺបណ្តាល​មក​ពីឆ្លង​ចរន្ត​អគ្គិសនីពីទូរ ATM ដែលនៅខាងមុខហាង រួចក៏រាលដាលមក​ឆេះ​ហាងតែម្តង តែពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ​ ។

យ៉ាងណាក៏ដោយ ករណីអគ្គិភ័យនេះ សមត្ថកិច្ច​ប្រើពេល​ប្រមាណជិត១ម៉ោង​ទើបអាច​គ្រប់គ្រង​ស្ថានការណ៍បាន ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ ចំនួន ០៦​ គ្រឿង​ និងប្រេីប្រាស់ទឹកអស់​ ០៣ ឡាន​ ស្មើ​នឹង​ ១២ ម៉ែត្រគូប៕