សុនខ ហិតមីន របស់អង្គភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ ចំនួន៦ក្បាល នឹងចេញទៅបំពេញការងារនៅក្រៅប្រទេសក្នុងពេលឆាប់ៗនេះ។
បើតាមលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា សុនខទាំង៦ក្បាលនេះ គឺ២ក្បាលនឹងទៅបំពេញការងារនៅប្រទេសកេនយ៉ា ហើយ៤ក្បាលទៀតនឹងត្រូវទៅប្រទេសស៊ូដង់ខាងត្បូង។
លោក ហេង រតនា បានសម្តែងមោតនភាព ដោយសារអង្គភាពសុីម៉ាក់បានកែប្រែស្ថានភាពពីទិញ ឬសុំសុនខពីបរទេសមកប្រតិបតិការនៅកម្ពុជា ហើយឥឡូវនេះបានក្លាយជាអ្នកផ្គត់ផ្គង់សុនខទៅអន្តរជាតិផង និងគាំទ្រកិច្ចប្រតិបត្តិការក្នុងព្រះរាជាណាចក្រនេះផង៕