រយៈពេលពីរថ្ងៃ ២៤-២៥ ខែកក្កដា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាមានភ្ញៀវទេសចរដើរលេងកម្សាន្តសរុប ៦៩,៥៤៩ នាក់ ។ ចំនួននេះមានការកើនឡើងប្រមាណជាង៩ភាគរយ បើធៀបនឹងសប្តាហ៍កន្លងទៅ។
បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ គោលដៅទេសចរណ៍សំខាន់ៗ ដែលភ្ញៀវទៅលេងច្រើនជាងគេ រួមមាន៖
* រាជធានីភ្នំពេញ៖ ១៨,៥៣១ នាក់
* ខេត្តកំពត៖ ១២,១៧៣ នាក់
* ខេត្តព្រះសីហនុ៖ ៧,៩៤១ នាក់
* ខេត្តកណ្តាល ៖ ៤,៧៩៣ នាក់
* ខេត្តកំពង់ស្ពឺ៖ ៤,៧៨៨ នាក់
* ខេត្តកែប៖ ៤,២៤០ នាក់។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់ថា ការគ្រប់គ្រងស្ថានភាពកូវីដ-១៩ នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ជាកត្តាសំខាន់ជំរុញកំណើនភ្ញៀវទេសចរផ្ទៃក្នុងសប្តាហ៍កន្លងមក ប៉ុន្តែទោះយ៉ាងណា គណៈបញ្ជការឯកភាពរាជធានី-ខេត្ត នៅតែបន្តចាត់វិធានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបន្តភាពប្រុងប្រយ័ត្នចំពោះចរន្តភ្ញៀវទេសចរនៅតាមគោលដៅទេសចរណ៍នានា៕