សង្គម

ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​ថៃ​ ៣​នាក់​ ព្យាយាម​ឆ្លង​ដែន​ខុសច្បាប់​ចូលមក​កម្ពុជា​

កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​ ប៉ុស្តិ៍​បឹង​សាគូ​ នៃ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​សហការ​ជាមួយ​កម្លាំងយោធា​កងពល​លេខ​៥១ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បាន​ ឃាត់ខ្លួន​ ស្ត្រី​ជា​ជនជាតិ​ថៃចំនួន ​៣​នាក់​ ដែល​ព្យាយាម​ឆ្លង​ដែន​ខុសច្បាប់​ចូលមក​កម្ពុជា​ នៅ​ចំណុច​ក្រោយ​អគា​ប៉ា​រ៉ា​មិ​ក​ ស្ថិត​ក្នុង​ភូមិ​ក្បាលស្ពាន​១​ សង្កាត់​ ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ត​បន​ន​ទាយ​មាន​ជ័យ​។​

​លោក​វរសេនីយ៍ឯក​ សូ​ ចាន់​ណា​រី​ មេ​បញ្ជ​ការ​នគរបាល​កា​ពារ​ព្រំដែន​គោក​លេខ​៩១១​ បាន​ថ្លែង​ថា​ ចំពោះ​ជនជាតិ​ថៃ​ទាំ​៣​នាក់​ខាងលើ​ ពួក​គេ​ឆ្លង​ដែន​ខុសច្បាប់​ចូល​ប្រទេស​កម្ពុជា​ ដោយ​ជិះ​កង់​បី​មក​រក​បន្ទប់​ជួល​ ដោយ​ឃើញ​មានការ​សង្ស័យ​កម្លាំង​សមត្ថកិច្ច​ហៅ​មក​សួរនាំ​តែ​ម្ដង​។​

យោង​ការ​សួរនាំ​ស្ត្រី​ទាំង​៣​នាក់​បាន​ប្រាប់​ថា​ មាន​មេខ្យល់​ខ្មែរ​ថៃ​ ជា​អ្នកសម្របសម្រួល​ក្នុង​ការ​រត់​ផ្លូវ​ ពេល​នេះ​មុខសញ្ញា​មេខ្យល់​បាន​កំពុង​រត់គេច​ខ្លួន​។​

​ស្ត្រី​ជនជាតិ​ថៃ​ទាំង​៣​នាក់​មាន​ឈ្មោះ​ ៖​ ១-​ឈ្មោះ​ Suphatta​ Nakmanee​ អាយុ​២៥​ឆ្នាំ​, ២-​ឈ្មោះ​ Wilaiwan​ Aphisermsakun​ អាយុ​២២​ឆ្នាំ​ និង៣-​ឈ្មោះ​ Kanatsanan​ Promjuntuek​ អាយុ​៣៩​ឆ្នាំ​ ពួក​គេ​ទាំង​៣​នាក់​រស់នៅ​ខេត្ត​ស្រះ​កែវ​។​

​បច្ចុប្បន្ន​ក្រោយ​សួរនាំ​ស្ត្រី​ជនជាតិ​ថៃ​ទាំង​៣​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​ខាង​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ដើម្បី​សួរនាំ​និង​មាន​វិធាន​ការណ៍​បន្ត​៕