សង្គម

ថ្ងៃនេះ កម្ពុជា​ករណី​ឆ្លងកូវីដ១៩ថ្មី ៨៦០នាក់ និង​ករណីស្លាប់ ៣២នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨៦០នាក់ ខណៈអ្នកជំងឺ ១០៧៤នាក់ជាសះស្បើយ ចំណែកករណីស្លាប់មានចំនួន ៣២នាក់។

គិតត្រឹមព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧២,១០៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦៤,៥៤៨នាក់ និងស្លាប់សរុបចំនួន ១២៥៤នាក់៕