រដ្ឋបាលខេត្តតាកែវបានឲ្យដឹងថា កាលពីថ្ងៃទី២០ កក្កដា ម្សិលមិញ ខ្លួនបានរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន១០៦នាក់ និងករណីជាសះស្បើយ ៥៤នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ខេត្តតាកែវមានអ្នកវិជ្ជមានកូវីដសរុបចំនួន ៤២២៨នាក់ ជាសះស្បើយ២ ៦៨០នាក់ ករណីស្លាប់៦៨នាក់ អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន១ ៤៨២នាក់ និងអ្នកកំពុងចត្តាឡីស័កចំនួន៧៨១នាក់៕