យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ កក្កដា ម្សិលមិញ បានបញ្ជាក់ថា ក្រោយពីមន្រ្តីសុខាភិបាលវេចខ្ចប់សពអ្នកជំងឺកូវីដ១៩បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសរួចរាល់ ក្រុមគ្រួសារអាចទទួលយកសពទៅបូជានៅវត្តចំនួន៤ ដែលបានកំណត់។
វត្តទាំង៤នោះ រួមមាន៖
១. វត្តអង្គតាមិញ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ
២. វត្តគោកបញ្ជាន់ ស្ថិតនៅផ្លូវវងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ
៣. វត្តជន្លង់ម្លូ ស្ថិតនៅភូមិព្រៃងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល
៤. វត្តក្រាំងធ្នង់ ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ
ក្នុងនោះ ក្រុមគ្រួសារបងប្អូនសាច់ញាតិរបស់សពអ្នកជំងឺកូវីដ-១៩ ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីបុណ្យសព បានត្រឹមតែ ១០នាក់ប៉ុណ្ណោះ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល៕