ក្រុមលួចទាក់ឆ្កែ២នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបង្ក្រាបបាននៅវេលាម៉ោង ២:៣០នាទីរំលងអធ្រាតចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។
បន្ទាប់ទទួលបានខំមិន និងការផ្តល់ព័ត៌មានព័ត៌មានជាបន្តបន្ទាប់ពីប្រជាពលរដ្ឋ ថា មានករណីលួចទាក់ឆ្កែ កម្លាំងតាមបណ្តាខណ្ឌ ប៉ុស្តិ៍ បានធ្វេីការស្រាវជ្រាវ ពួនស្ទាក់ ឈានដល់ការបង្ក្រាបបានក្រុមទាក់ឆ្កែបានចំនួន ២នាក់ នៅវេលាម៉ោង ២:៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១ ដែលកំពុងធ្វើសកម្មភាពទាក់ឆ្កែនៅចំណុចខាងក្រោយសាលាបឋមសិក្សាហ៊ុន នាង ខាងត្បូងផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ជនសង្ស័យទី១ ឈ្មោះ តាំង វិត ភេទ ប្រុស អាយុ ៤៣ឆ្នាំ មុខរបរ ទាក់ឆ្កែ ស្នាក់នៅភូមិ៥ (គល់ស្ពាន)សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ និងជនសង្ស័យទី២ ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរទាក់ឆ្កែ ស្នាក់នៅមិនពិតប្រាកដ ។
សំភារ:ដកហូត ម៉ូតូ 1គ្រឿង ម៉ាកស្មាស់ ក្រហម ស្លាកលេខភ្នំពេញ 1AA- 6849 និងសត្វឆ្កែ1ក្បាលពណ៌ខ្មៅ ជាវត្ថុតាង ។
បច្ចុប្បន្នជនសង្ស័យខាងលើបាននាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ដើម្បីកសាងសំណុំរឿងបញ្ជូនមកអធិការខណ្ឌចំការមន និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕