រដ្ឋបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញពលករខ្មែរវិជ្ជមានកូវីដ-១៩ចំនួន៩៧ ករណី កាលពីថ្ងៃព្រហស្បតិ៍។
ដោយគិតត្រឹមម៉ោង១៧:៣០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២.៣១៩ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ២.១៥៧ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១៦២ ករណី។
ជាមួយគ្នានេះ ក៏មានករណីព្យាបាលជាសះស្បើយចំនួន ៤៩០ នាក់ កំពុងសម្រាកព្យាបាលចំនួន ១.៨២៣ នាក់ និងស្លាប់ចំនួន ០៦នាក់៕