មណ្ឌលព្យាបាលជំងឺកូវីដ១៩ថ្មីមួយនៅខេត្តកោះកុង ត្រូវគេរៀបចំឡើងដោយប្រើប្រាស់គេសក្រដាស់ សម្រាប់ធ្វើជាគ្រែ សម្រាប់អ្នកជំងឺ។
ការប្រើប្រាស់កេសក្រដាសធ្វើជាគ្រែសម្រាប់អ្នកជំងឺនៅខេត្តកោះកុងកោះកុងនេះ គឺក្រោមការគាំទ្រពីមូលនិធិឆ្មាបាត់ ដើម្បីជាតម្រូវការបន្ទាន់សម្រាប់ប្រើប្រាស់ការព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលឆ្លងនៅក្នុងខេត្តកោះកុង។
អគារទាំងមូលនោះអាចផ្ទុកគ្រែអ្នកជំងឺសរុបបានចំនួនប្រមាណ ៦០០ ហើយការរៀបចំបានសម្រេចប្រមាណជា ៣០០គ្រែ រួចហើយ ដោយមានការជួយរបស់ក្រុមស្ម័គ្រចិត្ត របស់មហាគ្រួសារ Off road ដែលបានចុះជួយក្នុងការដំឡើងគ្រែធ្វើពីកេសក្រដាស និងបរិក្ខាផ្សេងៗទៀត៕