សង្គម

ក្រសួងកសិកម្មប្រាប់ក្រុមហ៊ុនវៀតណាម ដែលកំពុងវិនិយោគនៅកម្ពុជា ផ្អាកកុំឲ្យ​បុគ្គលិក និង​កម្មករ​ជាជនជាតិវៀតណាម​ធ្វើដំណើរឆ្លងប្រទេស

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅថ្ងៃនេះ បានប្រាប់​ទៅ​ដល់ក្រុមហ៊ុន​វៀតណាម​ដែល​កំពុង​វិនិយោគ​លើ​សម្បទានដីសេដ្ឋកិច្ច​នៅ​កម្ពុជាទាំងអស់ ត្រូវ​ផ្អាក​ការធ្វើដំណើរឆ្លង​កាត់ពី​កម្ពុជាទៅវៀតណាម និង​ពី​វៀតណាម​​មក​កម្ពុជាវិញជា​បណ្តោះអាសន្ន ចំពោះបុគ្គលិក កម្មករ​ជា​ជនជាតិវៀតណាមទាំងអស់។

ការផ្អាក​មិន​ឲ្យ​កម្មករ​ជាជនជាតិវៀតណាមធ្វើដំណើរឆ្លងកាត់ព្រំដែននេះ គឺដើម្បីចូលរួម​ទប់ស្កាត់​ការ​រីករាលដាល​ជា​សកល នៃជំងឺកូវីដ១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូចជា​ពិភពលោក​ទាំងមូល៕