ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះ បានប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋសូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលនឹងអាចកើតមានជាយថាហេតុ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមិថុនា។
បើតាមការបញ្ជាក់របស់ក្រសួងថា កម្ពុជាកំពុងទទួលខ្យល់មូសុងនិរតីកម្រិតបង្គួរ តែដល់ថ្ងៃទី១២-១៦ ខែមិថុនា នឹងមានប្រព័ន្ធសម្ពាធទាបអូសបន្លាយកាត់ពីភាគខាងត្បូងប្រទេសឡាវ ដោយស្ថានភាពនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលអាចនឹងបន្តធ្លាក់ភ្លៀងពីមធ្យមទៅច្រើន។
សម្រាប់បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀងធ្លាក់ពីខ្សោយ ទៅបង្គួរ ខណៈតំបន់មាត់សមុទ្រទាចមានភ្លៀងតិចទៅបង្គួរ ហើយផ្នែកខ្លះនឹងអាចមានភ្លៀងធ្លាក់ច្រើន។