តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៩៣៥នាក់ ខណៈ៣១នាក់បានស្លាប់ និងអ្នកជំងឺចំនួន៦៥៤នាក់ជាសះស្បើយ។
គិតត្រឹមព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៦,១២២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៨,០៤០នាក់ និងស្លាប់សរុបចំនួន ៧៧៩នាក់៕