សង្គម

វ៉ាក់សាំងស៊ីណូហ្វាម របស់ចិន ចំនួន១លានដូសទៀត ដឹក​មក​ដល់​កម្ពុជាហើយ

វ៉ាក់សាំងស៊ីណូហ្វាម (sinopharm) ដែលផលិត​ដោយ​ប្រទេស​ចិន​ ចំនួន១លានដូសថែមទៀត បានមកដល់ប្រទេស​កម្ពុជាហើយនាព្រឹកថ្ងៃទី៦ កក្កដានេះ។

វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ ប្រភេទស៊ីណូហ្វាម ចំនួន ១លានដូស នេះ គឺជា​ការ​បញ្ជា​ទិញ​របស់រាជរដ្ឋាភិបាល​កម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការឆ្លង​រាលដាល​នៃជំងឺកូវីដ១៩​ ដែល​កំពុង​រាលដាល។

បើគិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជា​បានចាក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋ​ចំនួន ៤៦ភាគរយហើយ ក្នុងគោលដៅ ១០លាននាក់៕