យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលចេញផ្សាយនៅព្រឹកថ្ងៃទី២ ខែមិថុនានេះ បានឲ្យដឹងថា កម្ពុជាមានករណីស្លាប់ដោយសារវីរុសកូវីដ១៩ រហូតដល់ទៅ ៣២នាក់, ចំនួននេះ គឺជាចំនួនដ៏ច្រើនមិនធ្លាប់មាន ចាប់តាំងពីកម្ពុជាមានករណីស្លាប់ដោយសារជំងឺកូវីដ១៩មក។
ដោយឡែកសម្រាប់ករណីឆ្លងថ្មីនៅថ្ងៃនេះវិញ ក៏មានចំនួនច្រើនគួរឲ្យកត់សម្គាល់ផងដែរ តែតិចជាងថ្ងៃម្សិលមិញ ពោលគឺចំនួន ៩៦៦នាក់។
បើសរុបពីពេលដែលកម្ពុជាមានករណីឆ្លងវីរុសកូវីដ១៩ កាលពីដើមឆ្នាំមុន មកទល់ពេលនេះ កម្ពុជាមានករណីឆ្លងវីរុសកូវីដ១៩សរុបចំនួន ៥២៣៥០នាក់ហើយ ខណៈករណីស្លាប់សរុបមានចំនួន ៦៦០នាក់៕