របាយការណ៍របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២១នេះ បានឲ្យដឹងថា គេបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧២៣នាក់ ខណៈអ្នកជំងឺចំនួន៧០៩ នាក់ជាសះស្បើយ។
ដោយឡែកអ្នកស្លាប់ដោយសារជំងឺកូវីដ១៩វិញ នៅថ្ងៃនេះ មានរហូតដល់ទៅ១៩នាក់។
គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៩,២៥៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៣,៤៧៣នាក់ និងស្លាប់សរុបចំនួន ៥៧៥នាក់៕