សង្គម

ឆ្លងខ្លាំងនៅរោងចក្រ JH ក្នុង​សង្កាត់ស្ទឹងមានជ័យ៣, រកឃើញ​កម្មករ ២៣៧នាក់វិជ្ជមានកូវីដ១៩

កាលពីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ៣ បានរៀបចំឱ្យក្រុមគ្រូពេទ្យ TYDA មកយកសំណាកកម្មកររោងចក្រ JH ស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ចំនួន ៨១៧នាក់ ក្នុងនោះរកឃើញអ្នកវិជ្ជមានចំនួន ២១៣នាក់។

សូមជម្រាបថា កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមគ្រូពេទ្យបានយកសំណាកកម្មករនៅរោងចក្រខាងលើបានចំនួនជាង ៩០នាក់ រួចម្តងហើយ ក្នុងនោះរកឃើញអ្នកវិជ្ជមានចំនួន២៤នាក់៕