បើយោងតាមការជូនដំណឹងរបស់អង្គភាពព័ត៌មាន និងប្រតិកម្ម រហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តីបានឲ្យដឹងថា នៅវេលាម៉ោង៣:០០រសៀល ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១នេះ និងមានការផ្សាយបន្តផ្ទាល់ពិសេស ពី អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ពីក្រុងតាខ្មៅ ខេត្តកណ្ដាល ប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធស្ថានភាពកម្ពុជា ក្នុងបរិបទកូវីដ-១៩។