នៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២១ នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសអំពីមនុស្សទី៤លាន ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។
មនុស្សទី៤លាននេះ គឺ ឈ្មោះ សូ សយ អាយុ៦៥ឆ្នាំ ជាអតីតយុទ្ធជន និងជាយុទ្ធជនពិការជើងឆ្វេងដែលសព្វថ្ងៃរស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។
គាត់នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀតពីសម្តេច ហ៊ុន សែន ដូចមនុស្សទី១លាន ទី២លាន និងទី៣លានផងដែរ ហើយលោកជំទាវ ឱ វណ្ណឌីន នឹងនាំសម្ភារះថវិការទៅជូនគាត់ និងក្រុមគ្រួសារដោយផ្ទាល់នាថ្ងៃស្អែក។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ កម្ពុជាបានសម្រេចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋបានចំនួនជាង ៤លាននាក់ហើយ៕