ថ្លែងប្រាប់ទូរទស្សន៍ក្នុងស្រុកកាលពីថ្ងៃពុធ មន្រ្តីជាន់ខ្ពស់ នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ថា ប្រតិបត្តិការហ្វឹកហ្វឺនសុនខ (ឆ្កែ) ចំនួន១០ក្បាល រកក្លិនអ្នកផ្ទុកវីរុសកូវីដ១៩ អាចនឹងចាប់ផ្តើមនៅពាក់កណ្តាលខែក្រោយនេះ។
សុនខទាំង១០ក្បាលនេះ ត្រូវបានមន្ត្រីជំនាញបង្វឹកឱ្យមានសមត្ថភាពគ្រប់គ្រាន់ហើយនោះ នឹងត្រូវបែងចែកជាពីរក្រុម និងនៅរង់ចាំតែសម្ភារ បន្ថែមសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការតែប៉ុណ្ណោះ។
បើតាមមន្ត្រី CMAC ថា នៅប្រទេសផ្សេងៗ ក៏បានប្រើប្រាស់សុខនរួចហើយ ដូចជា ប្រទេសអាល្លឺម៉ង់ រុស្ស៊ី និងប្រទេសមួយចំនួនទៀត៕