តាមការប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២១នេះ បានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧៩៩នាក់ ខណៈអ្នកជំងឺចំនួន ៩១០នាក់ជាសះស្បើយ និងអ្នកស្លាប់មានរហូតដល់ទៅ ១៤នាក់។
គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤១,៥៨១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣៥,៩៤០នាក់ និងស្លាប់សរុបចំនួន ៣៩៤នាក់៕