កាលពីថ្ងៃទី១៦ មិថុនា ២០២១ ម្សិលមិញ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនចូលពីឡាវមកកម្ពុជា តាមផ្លូវទឹក នៅចំណុច ភូមិកំពង់ពោធិ៍ ឃុំកំពង់ស្រឡៅ១ ស្រុកឆែម ខេត្តព្រះវិហារ ដោយបានឃាត់ខ្លួនមនុស្សចំនួន២នាក់ជាជនជាតិឡាវ និងរឹបអូសបានគ្រឿងញៀនជិត ៥គីឡូក្រាម ។
ជនសង្ស័យ ២នាក់ ត្រូវបានបញ្ជាក់ថា ១.ឈ្មោះ MOUAN VORLABOUD ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិឡាវ និង២.ឈ្មោះ កែវ ថា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិឡាវ។
ចំណែកវត្ថុតាងចាប់បានរួមមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ៥កញ្ចប់ធំ ទម្ងន់ ៤ គ.ក្រ ៩៨៨.៨៤ក្រាម និងមធ្យោបាយដឹកជញ្ជួន: ទូកយន្ត ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿងបន្ត ទៅសាលាដំបូងខេត្តព្រះវិហារ តាមនីតិវិធី៕