បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងព្រះសីហនុបានឲ្យដឹងថា ចាប់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះតទៅ ខ្លួននឹងរៀបចំធ្វើការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅទូទាំងក្រុងព្រះសីហនុ ដោយធ្វើឡើងនៅ៥ទីតាំង។
ក្នុងនោះចាប់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ តទៅ មានចំនួន ២ទីតាំង
- ទីតាំងទី១ នៅសាលាបឋមសិក្សា វិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ (សម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅភូមិ១-២-៣ នៃសង្កាត់លេខ១)។
- ទីតាំងទី២ នៅសាលាបឋមសិក្សា អនុវិទ្យាល័យ តេជោសែនកម្មករ (សម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅភូមិ២-៣-៤ នៃសង្កាត់លេខ៤)។
ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ តទៅ មានចំនួន ០៣ទីតាំង
- ទីតាំងទី៣ នៅសាលាបឋមសិក្សា អនុវិទ្យាល័យ សាគូរ៉ា (សម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅភូមិ៣ “ទំនប់រលក” នៃសង្កាត់លេខ១)។
- ទីតាំងទី៤ នៅសាលាអនុវិទ្យាល័យ សម្តេចឪ (សម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅភូមិ១-២-៣ នៃសង្កាត់លេខ២ និងប្រជាពលរដ្ឋរស់នៅភូមិ១-២-៣ នៃសង្កាត់លេខ៣)។
- ទីតាំងទី៥ នៅសាលាបឋមសិក្សា វិទ្យាល័យ ហ៊ុនសែន មិត្តភាព (សម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅភូមិ១-៥-៦ នៃសង្កាត់លេខ៤)។