គ្រប់អាជីវកម្ម ការលក់ដូរទាំងអស់នៅក្នុងក្របខណ្ឌផ្សាររដ្ឋក្នុងរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះតទៅ។
តែយ៉ាងណា គ្រប់អាជីវកម្មការលក់ដូរទាំងនោះ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ដូចជាកាតព្វកិច្ចពាក់ម៉ាស់ កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្តៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ និង ៣កុំ។