យោងតាមប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នេះ បានបញ្ជាក់ថា គេបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ៥៤២នាក់ (ករណីឆ្លងនាំចូលពីបរទេស ៣៧នាក់ និង ៥០៥នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ១១០៩នាក់ ហើយករណីស្លាប់ ១៣នាក់។