យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហាញថា អ្នកឆ្លងវីរុសកូវីដ១៩ថ្មី មានចំនួន ៤២៦នាក់ ដែលចំនួននេះ ហាក់ស្រកចុះបើធៀបនឹងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ក្នុងនោះដែរ នៅថ្ងៃនេះ ករណីជាសះស្បើយក៏មានច្រើនផងដែរ គឺរហូតដល់ ៧៦០នាក់។
ប៉ុន្តែអ្នកស្លាប់ដោយសារជំងឺកូវីដ១៩វិញ ថ្ងៃនេះ គឺមានរហូតដល់ ១១នាក់ ដែលធ្វើឲ្យកម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩កើនឡើងដល់ ៣០០នាក់ហើយ៕