កងកម្លាំងនគរបាល និងយោធាឈរជើងយាមប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែន បានឃាត់ខ្លួនពលរដ្ឋខ្មែរប្រុសស្រីចំនួន ២០នាក់ និងមេខ្យល់ម្នាក់ នៅចំណុច២ទីតាំងផ្សេងគ្នា គឺនៅស្រុកម៉ាឡៃ និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ខណៈពួកគេបម្រុងឆ្លងដែនចូលទៅប្រទេសថៃ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។
យោងតាមរបាយការណ៍ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ មានចំនួន ១៥នាក់ (ស្រី០៨នាក់ កុមារ០២នាក់) បានឃាត់ខ្លួននៅក្នុងភូមិសាស្ត្រឃុំបឹងបេង ស្រុកម៉ាឡៃ ក្នុងនោះឃាត់ខ្លួនអ្នកនាំផ្លូវ ០១នាក់ ឈ្មោះ យ៉ើន ណារ៉ុង ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ រីឯពលរដ្ឋចំនួន ៥នាក់ទៀត បានឃាត់ខ្លួនក្នុងភូមិសាស្ត្រភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក បម្រុងលួចឆ្លងដែនទៅប្រទេសថៃ។
បច្ចុប្បន្នពលរដ្ឋដែលបានឃាត់ខ្លួនខាងលើ ត្រូវបានកម្លាំងជំនាញ ប្រគល់អធិការដ្ឋាននរបាលស្រុកទាំង២ ដើម្បីសួរនាំ និងចាត់វិធានការបន្តតាមនិតិវិធី៕