សង្គម

អាវុធហត្ថ​ខេត្តតាកែវទទួលសម្ភារៈ​វេជ្ជសាស្រ្ត​ការពារជំងឺកូវីដ១៩ ពី​កង​ទ័ព​ការពារព្រំដែនខេត្តអាងយ៉ាង វៀតណាម

នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ បញ្ជាការយោធាការពារព្រំដែនខេត្តអាងយ៉ាង នៃប្រទេសវៀតណាម បានផ្តល់ជាសម្ភារះវេជ្ជសាស្រ្ត ដើម្បីការពារជំងឺកូវីដ១៩ ជូនដល់​បញ្ជា​ការ​ដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ។

ការទទួលសម្ភារៈ​នៅព្រឹកមិញនេះ គេឃើញ​មានលោកវរៈសេនីយ៍ឯក អេង ប៉ជាក មេបញ្ជាការងកងរាជអាវុធហត្ថ​ខេត្តតាកែវ និងលោក វរៈសេនីយ៍ត្រី ហាលីម ការីម អនុប្រធានមន្ទីរភស្តុភារតំណាងលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាកងរាជអាវុធហត្ថខេត្តតាកែវ ព្រមទាំងមន្រ្តីជាច្រើនរូបទៀត។

សូមបញ្ជាក់ថា សម្ភារៈវេជ្ជសាស្រ្ត​ដែលភាគី​វៀតណាម​ផ្តល់​មក​ដល់កង​រាជអាវុធហត្ថ​ខេត្តតាកែវ សម្រាប់​ការពារជំងឺកូវីដ១៩នោះ រួមមាន៖ ជេលលៀងសម្អាតដៃ (gel) ចំនួន ២០កេស, ម៉ាស់ (mask) ចំនួន ៨កេស, ថ្នាំពេទ្យ ចំនួន ១កេស ព្រមទាំងថវិកាមួយចំនួនទៀត៕