ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃនេះថា ជនសង្ស័យ ដែលបានប្រេីកាំបិតកាប់បុ័ងតោ កាប់ជនរងគ្រោះម្នាក់បណ្តាលឲ្យស្លាប់កាលពីថ្ងៃទី០១ មិថុនា ឆ្នាំ២០២១ នៅសង្កាត់ចាក់អង្រែលេីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហេីយ។
ជនសង្ស័យរូបនេះមានឈ្មោះ សុខ ហៃ ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ស្រាវជ្រាវ និងឃាត់ខ្លួនបានកាលពីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វេីការសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕