សង្គម

ក្រសួងសុខាភិបាលបញ្ជាក់ពីមូលហេតុពុលស្រានៅពោធិ៍សាត់ ដែលបណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៧នាក់

តាមសេចក្តីប្រកាស​ព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីល្ងាចថ្ងៃម្សិលមិញបាន​បញ្ជាក់ថា ករណីពុលស្រា​នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ផ្តើម​កាលពីថ្ងៃទី២៨ ខែឧសភា ដែលធ្វើ​ឲ្យ​មនុស្ស​ចំនួន៧នាក់ស្លាប់ និង៩៦នាក់​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​នោះ គឺស្រា​មាន​ជាតិ​មេតា​ណុ​ល​ខ្ពស់។

តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល ដោយ​យោង​ទៅលើការពិសោធន៍សំណាក​ស្រាថ្នាំ និង​ស្រាស​ ចំនួន៤​សំណាក បានរកឃើញ​​សារធាតុ​មេតា​ណុ​ល (Metfraro) ​លើស​កម្រិត​ខ្ពស់​ពី​ ៩,៥​ដល់​១៥​ភាគរយ ​ដែលវាជាហេតុ​​ធ្វើ​ឱ្យ​ពុល ខណៈកម្រិត​មិន​ពុល​នោះ​ គឺមិន​ត្រូវ​លើស​ពី​ ០,១% ឡើយ។