សង្គម

ខេត្តកំពត​ដាក់បំរាមមិនឲ្យមានការលក់គ្រឿងស្រវឹង និង​ហាមការធ្វើដំណើរពេលយប់រយៈពេល​១សប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

រដ្ឋបាលខេត្តកំពត បាន​សម្រេចអនុវត្តវិនធានការរដ្ឋបាលបណ្តោះអាសន្នក្នុងភូមិសាស្ត្រខេត្តនេះ​រយៈពេល ១សប្តាហ៍ ដោយ​គិត​ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

វិធានការនេះ នឹង​តម្រូវឱ្យគ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន ត្រូវផ្អាករាល់ការបម្រើ និងលក់គ្រឿងស្រវឹងជូនភ្ញៀវ,  ក្រៅពីនេះ ត្រូវផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពអាជីវកម្ម ចំពោះ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ នៅចន្លោះម៉ោង ៨យប់ ដល់ម៉ោង ៥ទៀបភ្លឺជាកំហិត ប៉ុន្តែអាចលក់អាហារវេចខ្ចប់បាន។

ជាមួយគ្នានេះ ការធ្វើដំណើរក្នុងភូមិសាស្រ្ត​ខេត្ត​កំពត ក៏​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​នៅ​ចន្លោះពីម៉ោង៨យប់ ដល់​ម៉ោង​៥ភ្លឺផងដែរ៕