យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា វិរៈសិល្បករ ផ្នែកចំរៀងអាយ៉ៃគឺ លោកគ្រូ ឈិន ឈាង បានទទួលមរណៈភាពនៅរសៀលម៉ោង៣និង៤៥នាទី ថ្ងៃទី២៩ ខែឧសភា នៅគេហដ្ឋាន របស់គាត់ ដែលស្ថិតនៅបឹងកក់ទី២ ខណ្ឌទួលគោក ខាងក្រោយវត្តនាគវ័ន្ត។
លោកតាស្មៀនឈិន ឈៀង ជាបុត្រ លោកតា នាន់ឈិន(ស្មៀនឈិន) ជាអ្នកមច្រៀងអាយ៉ៃដែលមានឈ្មោះបោះសំឡេងតាំងពីទសវត្សរ៍៦០មកម្ល៉េះ។ មកដល់ទសវត្សរ៍៨០ និង ៩០លោកតាកាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំង លោកតាជាតួឯកល្ខោនយីកេ និងអាយ៉ៃរឿងនៅវិទ្យុជាតិិ ដែលធ្វេីឱ្យប្រជាជនខ្មែរជំនាន់នោះមិនអាចភ្លេចសំឡេងលោកបានឡើយ ហេីយក៏ចេះច្រៀងនិងលេងចាបុីដងវែងផងដែរ។
មកដលឆ្នាំ២០០០ប្លាយ លោកតាហាក់បីដូចជាស្ងាត់ការសំដែងទៅៗតាមវ័យរសៀលទៅៗដែរ៕