សង្គម

ពលរដ្ឋ​មានវិវាទដីធ្លីនៅស្រុកកៀនស្វាយ លើក​គ្នា​តវ៉ា​បិទផ្លូវជាតិលេខ១ ទាមទារឲ្យ​អាជ្ញាធរដោះលែងមនុស្សម្នាក់ក្រោយអាជ្ញាធរ​ឃាត់ខ្លួន

នៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋមានវិវាទដីធ្លី រស់នៅក្នុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានធ្វើការតវ៉ាបិទកំណាត់ផ្លូវជាតិលេខ១ ដើម្បីឲ្យ​អាជ្ញាធរដោះលែងយុវជនម្នាក់ ដែលត្រូវ​បានសមត្ថកិច្ច​ឃាត់ខ្លួនក្នុងការសាកសួររឿងវិវាទដីធ្លី កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា នេះ ។

ក្រោយ​ការ​តវ៉ា​របស់ប្រជាពលរដ្ឋ​នោះ គេឃើញ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ដោយមានការចូលរួមពី ស្នងការនគរបាលខេត្តកណ្ដាល និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រះរាជអាជ្ញារងខេត្ត និងអាជ្ញាធរស្រុកកៀនស្វាយ បានចុះទៅធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋដល់ទីតាំងចំនុចបិទផ្លូវផ្ទាល់។

ក្រោយ​ការ​សម្របសម្រួល ប្រជាពលរដ្ឋក៏បានយល់ត្រឡប់ទៅលំនៅឋានវិញ ដើម្បីរងចាំធ្វើការដោះស្រាយតាមនីតិវិធី នូវព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលាស្រុកកៀនស្វាយ ៕