សង្គម

ពលរដ្ឋ​ខ្មែរ​១៥នាក់​បម្រុង​ឆ្លង​ដែន​ចូល​ទឹកដី​ថៃ​ខុសច្បាប់​ ត្រូវ​ប៉ូលិសការពារព្រំដែនទប់ស្កាត់ទាន់

បាត់ដំបង​ ៖​ កាលពីថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០២១ ខណៈដែល​កម្លាំង​​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​បឹង​អា​ជាង​ សហការ​ជាមួយ​កម្លាំង​កង​យោធពល​ខេរ​ភូមិន្ទ​ ឈរជើង​ជួរ​មុខ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំ​រៀង​ ចេញ​ល្បាត ក៏​បាន​ប្រទះឃើញ​ករណីពលករ​ខ្មែរ​បម្រុង​លួច​ឆ្លង​ដែន​ចូល​ទឹកដី​ថៃ​ដោយខុសច្បាប់​ នៅ​ចំណុច​ភូមិ​រការ​បុស​ ឃុំ​កំ​រៀង​ ស្រុក​កំ​រៀង​។​

​ពលករ​ខ្មែរទាំងនោះមាន​ចំនួន​ ១៥​នាក់​ (​ស្រី​ ៦​នាក់​)​ ត្រូវ​បានកម្លាំង​ឃាត់ខ្លួន និង​បាន​បញ្ជូន​ទៅ​ឲ្យ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំ​រៀង​សាកសួរ​ និង​អនុវត្ត​តាម​ផ្លូវច្បាប់​បន្ត​ ៕