ដោយសារតែមានការឆ្លងរាលដាលជំងឺកូវីដ១៩ចូលក្នុងសហគមន៍ ទីបំផុតទៅ អាជ្ញាធរខេត្តកោះកុង បានសម្រេចធ្វើការបិទជាបណ្តោះអាសន្ននូវរមណីយដ្ឋានមួយចំនួននៅក្នុងស្រុកស្រែអំបិល និងស្រុកថ្មបាំង ដូចជា ឆ្នេរនេសាទ ឆ្នេរកោងកាង កោះខ្យង ស្ទឹងពពក និងសហគមន៍អេកូទេសចរណ៍ជីផាត ជាដើម។
ការបិទនេះ នឹងចាប់ផ្តើមពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១តទៅ រហូតដល់មានការជូនដំណឹងជាថ្មី។