សង្គម

អភិបាលខេត្តកំពង់ស្ពឺ បញ្ជាឲ្យ​រុះរើ​ផ្លាកស្រាបៀរចេញទាំងអស់ពី​ភូមិ​សាស្រ្តខេត្តកំពង់ស្ពឺ

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃម្សិលមិញនេះ បានប្រកាស​ទុកឱសានុវាទ​រយៈ​ពេល​១សប្តាហ៍ ដល់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀទាំងអស់ ក្នុងការរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មស្រាបៀនៅខាងមុខហាង ឬយីហោហាងគ្រប់ប្រភេទ ដែលបានតាំង​ផ្សព្វផ្សាយ​នៅ​លើ​ចិញ្ចើមផ្លូវសាធារណៈដែលច្បាប់បានកំណត់។