តាមការជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះបានឲ្យដឹងថា កម្ពុជាមានករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ៥៦៨នាក់ ខណៈដែលអ្នកជាសះស្បើយមានចំនួន ៦៦៣នាក់។
ក្នុងនោះដែរ នៅថ្ងៃនេះ កម្ពុជាក៏មានករណីស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន ៤នាក់ផងដែរ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបដោយសារជំងឺកូវីដ១៩នៅកម្ពុជាកើនដល់ ១៨៣នាក់ហើយ៕