សង្គម

ថ្ងៃនេះកម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មី៤៨៨នាក់, ជាសះស្បើយ៦៤០នាក់ និងស្លាប់២នាក់

ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នេះ បានប្រកាស​ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃ២១ ខែឧសភា ឆ្នាំ២០២១ មានចំនួន ៤៨៨នាក់ (ករណីឆ្លងនាំចូលពីបរទេស ១៥នាក់ និង ៤៧៣នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ៦៤០នាក់ ហើយករណីស្លាប់ ០២នាក់។