ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងអំឡុង១៩សប្តាហ៍ដើមឆ្នាំ២០២០នេះ មានអ្នកជំងឺគ្រុនឈាមរហូតដល់ ២១៧២ករណី ហើយអាចបន្តកើនឡើងនៅតាមភូមិ ឃុំ និងទីប្រជុំជន នៃបណ្តាខេត្តនាពេលខាងមុខទៀត។
យ៉ាងណាក៨ដោយ ដើម្បីជៀសផុតពីការឆ្លងជំងឺគ្រុនឈាម ដោយសារសត្វមូសខ្លាញីខាំឲ្យមានប្រសិទ្ធភាព ក្រសួងសុខាភិបាលបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូសដោយប្រកាន់ខ្ជាប់នូវគោលជំហរជាប្រជាជនគម្រូមួយរូប ស្របនឹងពាក្យស្លោក «ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំគ្មានដង្កូវទឹក»៕