នៅក្នុងលិខិតផ្ញើរជូនអភិបាលខេត្តព្រៃវែង លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក ហៅកាត់ថា ASF កំពុងឆ្លងរាលដាលនៅទូទាំងពិភពលោករួមទាំង នៅចិន វៀតណាម មីយ៉ាន់ម៉ា និងកម្ពុជាផងដែរ។
ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះពីប្រទេសជិតខាង ក្រសួងស្នើដល់ខេត្តជាប់ព្រំដែនវៀតណាម សូមជួយទប់ស្កាត់ការនាំចូលសាច់ជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសវៀតណាម។