សង្គម

អាជ្ញាធរខេត្តតាកែវ​សម្រេច​បិទផ្សារ​សំរោងយ៉ោងបណ្តោះអាសន្ន​ ក្រោយ​រកឃើញអាជីវករ​មួយ​ចំនួនវិជ្ជមានកូវីដ​១៩

ទីបំផុត​ទៅ នៅថ្ងៃនេះ រដ្ឋបាលខេត្ត​តាកែវ បាន​សម្រេច​ធ្វើ​ការ​បិទ​ជា​បណ្តោះអាសន្ន​ផ្សារ​សំរោង​យ៉ោង ដែលស្ថិត​នៅក្នុង​ភូមិ​ស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ចាប់ពីម៉ោង​៥ព្រឹក ថ្ងៃទី២០ ខែឧសភានេះ ក្រោយ​ពី​គេ​តេស​រករកឃើញ​អាជីវករ​នៅ​ក្នុង​ផ្សារ​នេះជា​ច្រើន​នាក់​វិជ្ជមានវីរុស​កូវីដ​១៩។

ជាមួយ​គ្នា​នេះដែរ អាជីវករ​នៅ​ក្នុង​ផ្សារ​ទាំងអស់ ត្រូវ​តម្រូវ​ឲ្យ​​ទៅ​ផ្តល់​វត្ថុ​សំណាក​វិភាគ​រក​មេរោគ​កូវីដ​១៩។