យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ម្ចាស់រថយន្តមានអត្តសញ្ញាណប័ណ្ណខេត្ត ហើយចង់បានលេខភ្នំពេញ ទាល់តែម្ចាស់រថយន្តនោះមានអាសយដ្ឋានអចិន្ត្រៃយ៍នៅភ្នំពេញ។
ដូចនេះ លោកអ្នកត្រូវយកអត្តសញ្ញាណប័ណ្ណរបស់អ្នក ភ្ជាប់មកជាមួយនូវសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ ដើម្បីជាឯកសារអម ក្នុងការចុះបញ្ជីរថយន្ត។
ជាមួយគ្នានេះ ក្រសួងក៏បានបញ្ជាក់ដែរថា អត្តសញ្ញាណប័ណ្ណខេត្តក៏អាចទិញផ្លាកលេខកម្ពុជាបានដែរ៕