សង្គម

ទប់ស្កាត់ការឆ្លងកូវីដ១៩ អាជ្ញាធរសម្រេច​បិទ​ផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញ

ផ្សារដ្ឋ និង​ផ្សារ​មិន​រៀបរយទាំងអស់ ដូចជា ផ្សារ​ក្រមួន ផ្សារ​ចាត់តាំង ផ្សារ​រោងចក្រ ផ្សារ​សហគមន៍ ផ្សារជុំវិញមន្ទីរពេទ្យ និង​ផ្សារ​តាមចិញ្ចើម​ផ្លូវ។ល។ ត្រូវ​បានអាជ្ញាធរ​រាជធានីភ្នំពេញ​សម្រេច​ឲ្យ​ផ្អាក​ដំណើរ​ការ​ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ដោយ​គិត​ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ការបិទផ្សារទាំងនេះ គឺដើម្បីបង្ការ និង​ទប់ស្កាត់​ការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ​១៩ក្នុងសហគមន៍ ព្រោះតាម​ការ​សង្កេតឃើញថា បងប្អូន​អាជីវករតាមបណ្តាផ្សារទាំងអស់​ក្នុងរាជធានីភ្នំពេញ មាន​ការឆ្លងជាបន្តបន្ទាប់ក្នុងអត្រាប្រឈម​ខ្ពស់ គួរ​ឲ្យ​ព្រួយបារម្ភ និង​ចាំបាច់​ត្រូវ​មានវិធានការដើម្បីទប់ស្កាត់ជាបន្ទាន់។

សូមអានសេចក្តីជូនដំណឹង៖